កំពង់ឆ្នាំង៖ លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការក្រើនរំលឹកដល់មន្ត្រីនគរបាលនៅក្នុងស្រុកបរិបូណ៌ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តភាពរបស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
លោកវរសេនីយ៍ឯក បានធ្វើការក្រើនរំលឹកបែនេះនៅក្នុងឳកាសដែលលោកអញ្ជើញជួបប្រជុំជាមួយ លោកអធិការ អធិការរង និង មេប៉ុស្តិ៍រដ្ឋបាល នៅក្នុងស្រុកបរិបូរឍណ៍ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។
លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍លើកឡើងបន្តទៀតថា បញ្ហាការជួញដូរប្រើប្រាស់គ្រឿងញៀនដៃលជាធាតុមួយ នៃគោលនយោបាយភូមិ ឃុំមានសុវត្តិភាព កំពុងតែមានការស្មុកស្មាញ ដែលទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីបង្ការទប់ស្កាត់ឲ្យបានជាអតិបដិមា ៕