កំពង់ឆ្នាំង ៖ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចាត់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះរៀបចំតម្លេីងឧបករណ៍ការពាររន្ទះ នៅតាមរមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្ត ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។
បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកជំនាញពាក់ព័ន្ធបានចុះតម្លេីងឧបករណ៍ការពាររន្ទះ នៅទីតាំងរមណីយដ្ឋាន Green Farm ក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស។
ជំហានបន្ត នឹងតម្លើងនៅតំបន់ទឹកធ្លាក់ស្រែអំពិល ទឹកធ្លាក់ថ្មក្រាល ទឹកធ្លាក់អន្លង់ស្វាយ និងទីតាំងមួយចំនួនទៀតក្នុងខេត្ត ៕