រយៈ​ពេល​០២​ថ្ងៃ​ នគរ​បាល​ឃាត់​​ខ្លួន​​មនុស្ស​​​បាន​ចំនួន​​​​២០​នាក់ ពាក់ព័ន្ធនឹង​បទល្មើស​​​គ្រឿង​​ញៀន ក្នុង​ស្រុក​សាមគ្គី​មាន​ជ័យ​

  • ក្នុងរយៈពេល ០២ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ កម្លាំងប្រឆាំងបទល្មើស​គ្រឿងញៀន នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្តកំពង់​ឆ្នាំង ដោយមាន​ការសម្រប​សម្រួល​ពីលោក អ៊ិត សុធា ព្រះ​រាជអាជ្ញា​អមសាលា​​ដំបូង​​ខេត្ត​កំពង់​ឆ្នាំង​ ​បាន​ចុះ​បង្ក្រាប​បានអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកជួញដូរ ក្នុងស្រុកសាមគ្គឺមានជ័យ ចំនួន២០នាក់ ក្នុងនោះមានចាប់​តាម​ដីកា​និងបទ​ល្មើស​ជាក់ស្ដែង ។

    បើតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្រៅពីឃាត់ខ្លួនមនុស្សចំនួន២០នាក់ នគរបាលក៏​រឹប​អូស​បាន​វត្ថុតាង ដែលមានម៉ូតូ១៣គ្រឿង  និងឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន រួមទាំងគ្រឿងញៀនមួយចំនួនទៀតផង៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង