ក្មេង​​ប្រុស​​ ស្រី​​ ៣នាក់​​ បានស្លាប់ដោយសារលង់ទឹករណ្តៅ

  • ក្មេងប្រុស ស្រី ៣នាក់ បានចុះរាវលៀសក្នុងរណ្តៅដីមួយកន្លែងស្ថិតនៅ​ ភូមិដើមចម្រៀក ឃុំ ស្តេចគង់ ខាងលិច ស្រុក​ បន្ទាយមាស បណ្តាលឲ្យលង់ស្លាប់កាលពីរសៀល ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ ។

    មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា កុមារ រងគ្រោះទាំង៣នាក់ រួមមាន១. ឈ្មោះហង់ ស្រី តី ភេទ ស្រី អាយុ១៣ ឆ្នាំ , ២. ឈ្មោះហង់ ទី ភេទ ប្រុស អាយុ៩ ឆ្នាំ , ៣. ឈ្មោះសុង រតនា ភេទ ស្រី អាយុ១៣ ឆ្នាំ ។ ពួកគេទាំង៣នាក់ មាន ទីលំនៅ ភូមិ ជ្រោះអូតា សោម ឃុំ ប្រាសាទភ្នំខ្យង ស្រុក កំពង់ត្រាច ខេត្តកំពត ដែលជាភូមិស្រុកមួយមានព្រំប្រទល់ជាប់គ្នាជាមួយភូមិឃុំកើតហេតុ ។

    សមត្ថកិច្ចបានរៀបរាប់​ ថាកាលពីវេលាម៉ោង ៤និង ៤០ នាទីរសៀល ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២១ នគរបាលមូលដ្ឋានបានទទួលដំណឹង ថា មានក្មេងប្រុសស្រី ៣នាក់ បានលង់ទឹកស្លាប់ក្នុងរណ្តៅដីមួយកន្លែងបន្ទាប់ពីពួកគេចុះរាវលៀសនៅទីនោះ ។

    នៅពេលទទួលបាន ព័ត៌មានភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុ សហការជាមួយប្រជាពលរដ្ឋនិងសាច់ញាតិកុមាររងគ្រោះចុះរាវរកទើបប្រទះឃើញ កុមារា កុមារី ទាំង៣នាក់ ជាបន្តបន្ទាប់តែពួកគេបានស្លាប់ទៅហើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង