ខឹងប្រពន្ធរឿងផឹកសុីយកសាំងចាក់ដុតទូកដឆេះយ៉ាងសន្ធោសន្ធៅ

  • មានប្តីប្រពន្ធ១គូ ឈ្លោះប្រកែកគ្នារឿងប្តីដើរផឹកសុីហើយប្រពន្ធហាមឃាត់ធ្វើឲ្យប្តីខឹងយ៉ាងខ្លាំងរហូតឈានដល់យកសាំងទៅចាក់ដុតទូកដរបស់ខ្លួនបណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅចំណុចមុខវត្តបុរីសាគរ ស្ថិតក្នុងភូមិព្រែកលីវទី៤ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។

    ហេតុការណ៍នេះបានកើតឡើងនាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បង្ករឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ ។

    ប៉ូលីសបានឱ្យដឹងថា ចំពោះករណីខាងលើនេះបណ្តាលមកពីប្តីខឹងប្រពន្ធហាមឃាត់មិនឱ្យដើរផឹកសុីទើបប្តីយកសាំងចាក់ដុតទូកដរបស់តែម្តង៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង