អាជ្ញាធរ​គ្រោង​ដាក់​ឲ្យ​ដំណើរ​សាឡាង​ចម្លង​​អ្នកដំណើរ​ភ្ជាប់ពី​កោះនរា​ទៅកោះ​ពេជ្រ ដើម្បី​សម្រួល​​ចរាចរណ៍នៅ​លើផ្លូវជាតិ​លេខ១

  • ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញគ្រោងដាក់សាឡាង​ចម្លងយានយន្តចេញពី​កោះនរាទៅកាន់កោះពេជ្រ ខណៈ​ដែល​​ស្ពាន​​ត​ភ្ជាប់​​ពី​​កោះ​​ពេជ្រ​មក​​កាន់កោះនរាបាននិងកំពុងសាងសង់យ៉ាងមមាញឹក  ហើយរដ្ឋបាលរាជធានីក៏គ្រោងនិងសាងសង់ស្ពាន១ទៀតនៅ​ភាគ​ខាង​ត្បូង​ផ្លូវ​ជាតិលេខ១ ពីព្រែកប្រាមកផ្លូវជាតិ២ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១ ភ្ជាប់មកផ្លូវជាតិលេខ២ ។នេះបើតាម​​ការបញ្ជាក់​របស់​​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ខណៈដែលឯកឧត្តម​បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធ​​រដែនដីចុះពិនិត្យ​​មើលស្ថានភាព​​ជាក់​ស្ដែង​នៅលើកោះ​នរានាថ្ងៃ​ទី ១៧ខែកុម្ភៈឆ្នាំ ២០២១នេះ។

    ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា ដើម្បីដោះស្រាយការកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ១ ខណៈដែរកំណាត់ផ្លូវ​នេះចរា​ចរណ៍​មមា​ញឹកខ្លាំង រដ្ឋបាលរាជធានីភ្នំពេញនឹងខ្ចីដីកោះនរា ដាក់សាឡាងដើម្បីឆ្លងយានយន្តនានាចេញពីកោះនរាទៅកោះពេជ្រ ដើម្បី​ដោះ​​ស្រាយ​​​​បញ្ហាកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ១។

    ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម​មិនបានកំណត់ថានឹងចាប់ផ្ដើមដំណើរការនៃការបើកឲ្យដំណើរការនៃការ​ដាក់សាឡាងឆ្លង​យានយន្ត​​នេះ​​​នៅពេលណានោះទេ បន្ថែមពីលើនេះទៀតរដ្ឋបាលរាជធានីក៏គ្រោងនឹងសាងសង់ស្ពាន១ទៀតនៅភាគខាងត្បូងផ្លូវជាតិលេខ១  ពី​ព្រែក​​​ប្រាមកផ្លូវជាតិ២ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ​១នេះដែរ។ ប៉ុន្តែ គេជឿថា គម្រោងដាក់សាឡង់ឆ្លង​​យានយន្ត​ខាងលើ​នេះ​​មិនយូរទេ នឹងចាប់ផ្តើមដំណើរការហើយ ដោយសារថា ការរៀបចំកំពង់ដរទាំងសងខាស្ថាបនាស្ទើរតែរួចរាល់ ១០០ភាគរយ​ ហើយ​​​នោះ

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង