លោក ​សូត្រ​ សង់ ត្រូវ​​បាន​តែង​តាំង​ជា​អភិ​បាល​ស្រុក​​ទឹក​ផុស​ ជំនួស​លោក​ ម៉េង​ ហាក់​ ដែល​​ត្រូវ​ផ្ទេរ​ទៅ​បម្រើ​ការ​ងារ​នៅ​រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង៖លោកសូត្រ សង់ អភិបាលរងទឹកផុសត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំងជាអភិបាលស្រុក ជំនួសលោក ម៉េង ហាក់ ដែលត្រូវបានផ្ទេរភារកិច្ច ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមអនុក្រឹត្យស្តីពីការផ្ទេរភារកិច្ច និង តែងតាំងមន្រ្តីរាជការ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

     

    ជាមួយនឹង ការផ្ទេរភារកិច្ចនិងតែងតាំង អភិបាលនៃគណៈអភិបាលស្រុកទឹកផុសថ្មីនេះ គេនៅតែមិនទាន់ដឹងពីកាលបរិច្ឆេទជាក់លាក់ នៃការប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការនៅឡើយទេ។

    គួរបញ្ជាក់ថា លោក ម៉េង ហាក់ បានចូលកាន់តំណែងជាអភិបាលស្រុកទឹកផុស កាលពីឆ្នាំ២០១៤ ។ គិតមកត្រឹមឆ្នាំ២០២១នេះ មានរយៈជាង៧ឆ្នាំក្រោមការដឹកនាំរបស់លោក បានធ្វើអោយស្រុកទឹកផុស មានការអភិវឌ្ឍន៍និងមាន ភាពរីកចម្រើនគួរអោយកត់សម្គាល់ ជាពិសេសថ្មីៗនេះ ការអភិវឌ្ឍវិស័យទេសចរណ៍របស់ ស្រុកទឹកផុសបានជួយជំរុញកំនើនសេដ្ឋកិច្ចប្រជាពលរដ្ឋផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង