កំពង់ឆ្នាំង ៖ រថយន្តធុនធំមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-1742 បានបើកទៅលេងទឹកធ្លាក់ថ្មក្រាល បណ្តាលឲ្យបាក់ក្តារស្ពានជាប់ទៅមុខក៏មិនរួចទៅក្រោយក៏មិនរួច បង្កឲ្យមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោង ។
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចស្ពានឈើមួយកន្លែង លើកំណាត់ផ្លូវទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងភូមិកោះក្ទម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ក្រោយពេលកើតហេតុភ្លាមៗ គេឃើញកម្លាំងនគរបាល និងប្រជាការពារ បានជួយអន្តរាគមន៍ ដោយយកឈើមកកល់និងជួយរុញទាញ ទើបយករថយន្តនោះចេញបាន ។ ហើយចរាចរណ៍នៅលើកំណាត់ផ្លូវនេះអាចដំណើរការឡើងវិញបានជាធម្មតា ៕