ចោរលួចម៉ូតូ២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពេលធ្វើសកម្មភាព

កំពង់​ឆ្នាំង​៖ជនសង្ស័យ​២នាក់​​ត្រូវ​​កម្លាំង​​សមត្ថកិច្ចចាប់​​ខ្លួន​ កាល​ពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ២០២០ ក្រោយ​ពេល​ធ្វើ​សកម្មភាព​តែ​ប៉ុន្មាន​ម៉ោង ប៉ុណ្ណោះ ។

ជន​សង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ ពីប​ទ​លួច​ម៉ូតូ​នេះ​ ទី១​,ឈ្មោះ ខេង​ រ៉ា​ ហៅ​បូរ៉ា​ ភេទ​ប្រុស​ អាយុ​​៣៨​ឆ្នាំ​ ជាជន​ជាតិ​ខ្មែរ​ មុខ​របរ​មិន​ពិត​ប្រា​កដ​ មាន​ទី​លំនៅ​ក្នុង​ឃុំ​មនោ​រម្យ ​ស្រុក​ឧត្តុ​ង្គ​ ខេត្តកំពង់​ស្ពឺ និង២,ឈ្មោះ គ្រី​ ខន ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ ​ជាជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ​និង​មាន​ទីលំ​នៅ​ក្នុង​ឃុំ​ត្រពាំង​ជោ​ ស្រុកថ្ពង ​ខេត្តកំពង់​ស្ពឺ ។

ក្នុង​ពេល​ឃាត់​ខ្លួន​សមត្ថិច្ចដក​ហូ​ត​បាន​ម៉ូតូ​របស់​ជនរង​គ្រោះ ​មួយគ្រឿង​ម៉ាក​ហុងដា​ C125 ពណ៌ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៧​ ម្ចាស់​ឈ្មោះ គួន​ រ៉ាន់​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ រស់​នៅ​​ឃុំ​ស្វាយ​ជុក ស្រុកសាមគ្គីមាន​ជ័យ​ ខេត្តកំពង់​ឆ្នាំង​។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង