កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ស្រុករលាប្អៀរ ចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និង ផ្តល់ទីតាំងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះពិន មករា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ នៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។
លោក ហ៊ុល វាសនា បានឲ្យដឹងថា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ និង ដកហូតបានវត្ថុតាង ថ្នាំញៀនចំនួន១២កញ្ចប់,ទូរសព្ទ័ ០១គ្រឿង, សម្ភារៈវេចខ្ចប់ និង ឧបករណ៍ជក់មួយចំនួនទៀត ៕