ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត ​អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី និង​សម្ពោធ​សមិទ្ធ​ផល​​នានាក្នុងវត្តដង​ទង់ ខេត្ត​កំពត​​

  • ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជា​ការរងកង​យុទ្ធពលខេមរៈ​ភូមិន្ទ និងជា​មេបញ្ជាការកងទ័ព​ជើងគោក បាន​អញ្ជើញ​ជាអធិបតីភាព​ក្នុងពិធី​បញ្ចុះខណ្ឌសីមា​ព្រះវិហារថ្មី ​និង​សម្ពោធ​សមិទ្ធ​ផល​នានា ក្នុងវត្តដងទង់​ ស្ថិតក្នុង​ស្រុក​ដង​ទង់​ ខេត្តកំពត កាលពីថ្ងៃទី១៥ ខែកុម្ភៈ។

    ក្នុងឳកាស​អញ្ជើញ​ជាអធិបតីភាព​ក្នុងពិធីបញ្ចុះ​ខណ្ឌ​សីមា ព្រះវិហារថ្មី និង​សម្ពោធ​សមិទ្ធិផលនានា​នោះ​ ឯកឧត្តម ឧត្តម​សេ​នីយ៍​​ឯក ហ៊ុន ម៉ាណែត បាន​​បញ្ជា​ក់​​ថា ការ​ដឹក​នាំ​ដោយធម៌​គឺសំខាន់​ណាស់ ស្រប​ពេល​ដែល​រាជរដ្ឋា​ភិបាល​កម្ពុជា​បច្ចុប្បន្ន ​ដឹកនាំ​ដោ​យ​ផ្អែក​លើ​គោល​ការណ៍​នេះ ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ចេះ​ រស់​នៅ​ដោយធម៌​ ចេះគោរព​គ្នា ចេះ​ស្រឡាញ់​គ្នា ចេះ​ជួយ​យក​អាសារ​គ្នា មាន​គុណ​ធម៌ និង​មាន​សីល​ធម៌​។ ហើយ​គោល​ការណ៍​ទាំងនេះ​មាន​​នៅក្នុង​ការ​បង្រៀន​របស់​គ្រប់​សាសនា ​ហើយ​ដែល​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​មាន​ សិទ្ធិសេរី​ ភាព​ក្នុង​ការ ​គោរពប្រតិបត្តិ ប្រកប​ដោយ​សុខដុមនីយ​កម្ម គ្មានជម្លោះ​ដោយ​សារ​អំពើ​ជ្រុល​​និយម​ណាមួយនោះ​ឡើយ។​

    ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក បាន​បញ្ជាក់​ទៀត​ថា ខ្លឹម​សារ​នៃពាក្យ​អភិវឌ្ឍ​សម្រាប់​សម្តេច​តេជោ​ គឺការ ធ្វើឱ្យ​ប្រជា​ជន​មាន​ជីវ​ភាព​រស់​នៅល្អប្រសើរ ផ្តោត​លើ​សុខទុក្ខ ការពារ​ផលប្រយោជន៍​ដោះ​ស្រាយ​បញ្ហា​ ជូនប្រជាជន ដោយ​បាន​ខិត​ខំ​ថែរក្សា​សន្តិ​ភាព​ ជាពិសេស​ជំរុញ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ឱ្យ​ជួយ បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ស្វែង​រក​ទីផ្សារ​ និង​កៀគរ​អ្នក​វិនិ​យោគ​បង្កើត​ការងារ​ជូន​ប្រជាជន​។​

    គួរ​បញ្ជាក់​ថា ក្នុង​សម័យ​ប៉ុលពត​ វត្ត​ដង​ទង់ ត្រូវ​បានរ​ងការ​បំផ្លិច​បំផ្លាញ​គ្មានសល់ ដូច​វត្ត​ដទៃ​ទៀត​ដែរ​ ក្នុង​ប្រទេស​កម្ពុជា​ ។ ប៉ុន្តែ​នៅ​ក្រោយ​ឆ្នាំ​១៩​៧៩​ នៅ​សល់​តែ​ព្រះពុទ្ធរូប​បដិមាករ​មួយ​ព្រះអង្គ និង​ចេតិយ​​បុរាណ​មួយ​ប៉ុណ្ណោះ​ លុះ​ដល់នៅ​ឆ្នាំ១​៩៨៤​ ទើប​បាន​ចាប់ផ្ដើម​កសាង​ឡើងវិញ​ហើយ​ ក៏​មាន​ការ​រីក​ចម្រើន​នូវ​សមិទ្ធផល​នានា​ក្នុង​ទី​អា​រាម​វត្ត​នេះ​ជាប​ន្ត​បន្ទាប់រ​ហូត​ដូច​សព្វ​ថ្ងៃ​នេះ​៕​

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង