ជប៉ុន​ផ្តល់​​​ជំនួយ​​​ជាង​​១១​ម៉ឺន​ដុល្លារ​​ដល់​កម្ពុជា សម្រាប់​​ការ​អ​ភិវឌ្ឍផ្លូវរត់​​​អត្តពល​កម្ម​ចំនួន​​៨​ខ្សែ និង​សាង​សង់​​កន្លែង​​លាង​ដៃ​​​ក្នុង​​សា​លា​​រៀន

  • រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងប្រមាណជាង​១១ម៉ឺនដុល្លារអាមេរិក​ដល់កម្ពុជា​សម្រាប់ការអភិវឌ្ឍផ្លូវរត់​អត្តពល​កម្មចំនួន​៨ខ្សែ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និង​សាងសង់កន្លែងលាងដៃនៅក្នុងសាលារៀនចំនួន៦ នៅភាគខាងលិច​នៃខេត្ត​ស្ទឹងត្រែង។ ពិធីផ្តល់ជំនួយនេះបានចុះហត្ថលេខាដោយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេស​ជប៉ុនប្រចាំ​នៅកម្ពុជា​ជាមួយភាគី​ទទួល​ជំនួ​យ​ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ភាគីទាំង​ពីរ​បានចុះហត្ថលេខា​លើកិច្ចសន្យា​ផ្តល់ជំនួយ ដាច់​ដោយ​ឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹង​ប្រែងក្នុងការ​ទប់ស្កាត់ ការរីករាលដាលចូល​សហគមន៍នៃវីរុស​កូវីត១៩ ដែល​ហៅ​ថា “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”។

    ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានមានប្រសាសន៍ថា ទឹកប្រាក់ទាំងនេះត្រូវបានផ្តល់បែងចែកទៅឱ្យវិទ្យាស្ថានជាតិអប់រំ កាយ និង​កីឡា​​​ចំនួន​៩០,៦៤០ដុល្លារ សម្រាប់គម្រោងសាងសង់ផ្លូវរត់អត្តពលកម្មចំនួន៨ខ្សែនៅក្នុងវិទ្យាស្ថាននេះ ដើម្បីលើកកម្ពស់វប្បធម៌ និង​ការ​អប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជា។ គរុសិស្ស និងគ្រូប្រមាណ៤០០នាក់នៅវិទ្យាស្ថាននេះ និងសិស្សជាង៩៣ម៉ឺននាក់មក​ពី​សា​លា​រៀន​ជិតខាង នឹងអាចប្រើប្រាស់​ផ្លូវរត់​អត្តពលកម្មថ្មីនេះសម្រាប់ការប្រឡង និងព្រឹត្តិការណ៍កីឡាផ្សេងៗ ព្រមទាំង​អាច​ទទួលបានការអប់រំកាយ​ប្រសើរជាងមុន។

    ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្តទៀតថា ចំណែកថវិកាចំនួន២៥,៥៣៤ដុល្លារទៀត ផ្តល់ទៅឱ្យមន្ទីរអប់រំ យុវជន និងកីឡា​ខេត្ត​ស្ទឹង​​ត្រែង​ សម្រាប់គម្រោងសាងសង់កន្លែងលាងដៃនៅក្នុងសាលារៀនចំនួន៦ នៅភាគខាងលិចនៃខេត្តស្ទឹងត្រែង ដែលមាន​សិស្ស​ប្រ​មាណ៨៤០នាក់ និងគ្រូ៨០នាក់ ទទួលផលពីគម្រោងនេះ។

    គួរប​ញ្ជាក់ថា ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៦៣លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការ ក្រៅរដ្ឋាភិ​បាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំ​​នួន៦៤២គម្រោងនៅទូទាំងប្រទេសកម្ពុជា សំដៅចូលរួមចំណែក​​ដោយ​ផ្ទាល់​ក្នុង​​កា​រកែលម្អគុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន និងការលើកកម្ពស់វប្បធម៌ និង​ការអ​ប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៅកម្រិតមូលដ្ឋាន៕

    20

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង