នគរបាលស្រុករលាប្អៀរ ឃាត់ខ្លួនបុរស២នាក់ ដែលយកដុំថ្មគប់កញ្ចក់ឡានអ្នកដំណើរ លើផ្លូវជាតិលេខ៥ ចំណុចសាលាបឋមសិក្សាជ្រៃបាក់

  • កំពង់​ឆ្នាំង ​៖ កាល​ពី​រសៀល​ថ្ងៃទី​១២​ ខែមករា​ ឆ្នាំ២០​២០​​ កម្លាំង​នគរបាល​នៃ​អធិ​ការដ្ឋាន​នគរ​បាល​ស្រុក​រ​លា​ប្អៀរ​​ បាន​ធ្វេី​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​​២នាក់ ​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយចេតនា​ (គ​ប់ក​ញ្ចក់​រថយន្ត​) ។

    ជន​សង្ស័យ​​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ​ទី​១​-​ឈ្មោះ ខាត់ ​សុភក្តិ​ ភេទ​ប្រុស​​ អាយុ២៥​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ថ្មី ​ឃុំជ្រៃ​បាក់​ ស្រុករលាប្អៀរ និង​ទី​២-​ឈ្មោះ​ ​សែម សាន់​ ភេទ​​ប្រុស​​ អាយុ​២០​ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​ព្រៃពួច​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​ ។​

    សមត្ថកិច្ច បានឲ្យ​ដឹង​ថា​ កាល​ពី​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​១១​​ ខែ​មករា​​ ឆ្នាំ​២០​២០ ជន​សង្ស័យ​ទាំង​​២​នា​ក់​​ បាន​យក​ដុំថ្មគប់​លើ​កញ្ចក់​ទ្វារ​ថយន្តម៉ាក​លុច​ស៊ីស​មួយ​គ្រឿង​របស់ ឈ្មោះ​ សួង​ រិទ្ធី ​ភេទ​ប្រុស​ អាយុ​៥០ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ទី១​ សង្កាត់​ខ្សាម​ ក្រុង​កំពង់​ឆ្នាំង ខេត្តកំពង់​ឆ្នាំង​បណ្តាល​ឲ្យ​បែក​កញ្ចក់​ទ្វារ​ ខណះ​ពេល​ដែល​ជន​រងគ្រោះ​កំពុង​បើក​រថយន្ត នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ ត្រង់​ចំណុច​ខាង​មុខ​សាលា​
    បឋម​​សិក្សា​ជ្រៃ​បាក់​ ស្ថិត​ក្នុង​ឃុំជ្រៃ​បាក់ ​ស្រុក​រ​លា​ប្អៀរ ​ខេត្តកំពង់​ឆ្នាំង​ ។​

    ក្រោយ​ពេល​មាន​ហេតុ​ការណ៍​កើតឡើង​ កម្លាំង​នគរបាល​ស្រុក​រ​លាប្អៀ​រ បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​និង​ឈាន​ទៅ​កំណត់​មុខ​សញ្ញា​ជន​បង្ក​ ហើយ​ធ្វើ​ការ​ឃាត់​ខ្លួន​យក​មក​សាក​សួរ​តែម្តង​ ។ ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ ដើម្បី​បន្តនិតិវិធី ​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង