ឃាត់​ខ្លួន​ជន​សង្ស័យ​៤នា​ក់​ ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​គ្រឿ​ង​ញៀន​ខុស​ច្បាប់​ នៅ​ស្រុក​កំពង់​ត្រឡាច​​

  • កំពង់ឆ្នាំង៖ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ថាននគរបាលស្រុកកំពង់ត្រឡាច កាលពីនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២និង ៣០នាទីរសៀល បានចុះបង្ក្រាបករណីរក្សាទុក សមគំនិត ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

     កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបនោះ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ រួមមាន ១/ឈ្មោះ  គង់.សំបូ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិសុបិន ឃុំពារនី ស្រុកកំពង់ត្រឡាច         ២/ឈ្មោះ ចិន ប៊ុនធឿន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ៣/ឈ្មោះ ឃឿន.ចន្ធូ ភេទប្រុសអាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករលាងម៉ូតូ រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច  និង៤/ឈ្មោះ វ៉េង.ចាន់ធឿន ភេទប្រុស អាយុ ២១ឆ្នាំជនជាតិខ្មែរ មុខរបរចិញ្ចឹមចង្រិត រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច។

    ជាមួយគ្នានោះ កម្លាំងនគរបាល ក៏បានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនចំនួន ១៧កញ្ចប់ស្មេី(៩៩,១២ក្រាម)ទូរសព្ឌ័ ចំនួន០២ គ្រឿង ម៉ូតូចំនួន ០១គ្រឿង,ជញ្ជីងថ្លឹងថ្នាំងញៀនចំនួន ០១គ្រឿង ដាវ ០១ដើមសម្ភារ:វេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង