ប្រជាពលរដ្ឋជិត ៤០០គ្រួសារ នៅខេត្តពោធិ៍សាត់ អាស្រ័យផលលើអណ្ដូងទឹកដែលជាមូលនិធិរបស់មាតា បិតា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត

  • លោក​ជំទា​វ ពេជ​ ចន្ទមុន្នី ​ហ៊ុន​ម៉ា​ណែត និង​ក្រុម​ការងារ​បាន​អញ្ជើញ​ចុះ​ប្រគល់​អណ្តូង​ទឹកស្អាត​ ដែល​ជាមូល​និធិ​របស់​អ្នក​ឧញ៉ា​ មហា​ភក្តីសប្បុ​រិស​ភោគា​ធិប​តី ហ៊ុន នាង ​និង​មហា​ឧបា​សិកា​ ឌី ​ប៉ុក​ ឪពុក​ម្តាយ​បង្កើត​សម្តេច​តេ​ជោ​ ហ៊ុន ​សែន ​ចំនួន​១០​អណ្តូង​ និង​មូលនិធិ​របស់​អ្នក​ឧញ៉ា​ ព្រឹទ្ធ​មហា​​ឧបាសិកា​ធម្មញ្ញា​ណ​វិវឌ្ឍនា​ ​ប៊ុន​ ​ស៊ាង​លី​ និង​ឧបាសក ​លីន​ គ្រី ​ឪពុក​ម្តាយ​បង្កើត​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុនសែន​ ចំនួន​០៩​អណ្តូង​ ប្រគល់​ជូន​ប្រជា​ពលរដ្ឋ ​អាស្រ័យ​ផល​ស្ថិត​ក្នុង ​ឃុំសំរោង ​ស្រុក​ក្រវ៉ាញ ខេត្តពោធិ​សាត់​ កាល​ពី​ថ្ងៃទី​១១និង១២​ខែ​មករា ​ឆ្នាំ២០​២០ ។

    លោកជំទាវ​ ពេជ ​ចន្ទមុន្នី ​ហ៊ុនម៉ាណែត​ បាន​ជម្រាប​ជូន​ប្រជាពល​រដ្ឋ​ថា​ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ពីសំណាក់សម្តេច​តេជោ ​ហ៊ុន​ សែន​ និង​​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ និង​ដើម្បី​ឆ្លើយ​​តប​តម្រូវ​​ការ​​ចាំ​​​បាច់​ ​របស់​​ប្រជា​ពលរ​ដ្ឋ​នៅទី​នេះ​ លោក​ជំទាវ​ប្រធាន​មូល​និ​ធិ​​អណ្តូង​ទឹក​ស្អាត​របស់​លោក​​តា ​ហ៊ុន ​នាង ​និងលោក​យាយ ​ឌី​ ប៉ុក ​និង​មូល​និធិ​ លោក​យាយ​ ប៊ុន​ ស៊ាង​លី ​និង​លោកតា ​លីន ​គ្រី ​បាន​សំរេច​ធ្វើ​អណ្តូង​ជូន​ប្រជា​ពល​រដ្ឋ ​អាស្រ័យផលចំនួន១៩អណ្តូង តាមបំណង របស់ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ។

    លោកជំទាវ​ បានឲ្យ​ដឹង​ទៀត​ថា​ អណ្តូង​ទឹ​កស្អាត​ទាំងនេះ​ គឺជា​អំ​ណោយ​មូល​នីធិ​ របស់​អ្នក​ឧញ៉ា​មហា​ភក្តី​សប្បុរិស​ភោគា​ធិបតី​ ហ៊ុន​ នាង ​និង​មហា​ឧបា​សិកា​ ឌី ​ប៉ុក​ ឪពុក​ម្តាយ​បង្កើត​ សម្តេច​តេ​ជោ​ ហ៊ុន សែន ​ព្រោះ​កាល​ដែល​លោក​ទំាង​ពីរ​នៅ​មាន​ជីវិត ​លោក​ចូលចិត្តធ្វើ​បុណ្យ​ដាក់​ទាន​ ជា​ពិសេស​ប្រជា​ពលរដ្​ឋ ដែល​រស់នៅ​តាម​ទីជនបទ​ដាច់ស្រយាល​ ខ្វះខាត​ប្រភព​ទឹក​ស្អាត ​ប្រើប្រាស់​នៅ​រដូវ​ប្រាំង​។

    ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​ឃុំ​ខាងលើ​ បាន​ឲ្យដឹង​ថា ​កន្លង​មក​នៅក្នុង​ស្រុក​នេះ​ មាន​ការខ្វះ​ខាត​ទឹក​ស្អាត ប្រើ​ប្រាស់​ខ្លាំង​ណាស់​ពិសេស​នៅរដូវ​ប្រាំង​រាំ​ង​ស្ងួត​តែ​ម្តង ​ដែល​តម្រូវ​អោយ​ពួកគាត់ ទៅ​ស្វែងរក​ប្រភព​ទឹក​នៅកន្លែង​ឆ្ងាយៗ ជួន​កាលត្រូវ​ចំណាយលុយកាក់ទិញ​ទឹក​គេ​ទៀតផង ។

    សូម​ជម្រាប​ថា ​នៅ​ក្នុង​កម្មវិធី​ប្រគល់​អណ្តូង​ទឹកស្អាត​នោះ​ដែរ​ លោកជំទាវ​ប្រធាន​មូល​និធិ​ ក៏​បាន​ដឹក​នាំ ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​(TYDA) ​ចុះមក​​ពិនិត្យ ​និង​​ព្យាបាល​​សុខភាព​ជូន​ប្រជា​ពល​រដ្ឋ ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​ រួម​ទាំងមាន​ថ្នាំ​សំរាប់​ព្យាបាល​ជំងឺ​ស្រាល​ៗ​ មួយ​ចំនួន​ទៀត​ជូន​ដោយ​អត់​គិត​ថ្លៃ​។ ក្នុង​នោះ​ដែរ​មាន​អ្នក​ជំងឺ​៨​នាក់​ដែល​​គ្មាន​​ល​ទ្ធភាព​​ព្យាបាល​ ​លោកជំទាវ​ប្រធាន​មូល​នីធិ​ ក៏បាន​សំរេច​ចិត្តយក​មក​ព្យា​បាល​នៅ​ភ្នំពេញ​ដែល​ជាការ​ឧបត្ថម្ភ​ថ្លៃថ្លា​របស់​សម្តេច​តេជោ​ ហ៊ុន ​សែន​ និង​សម្តេច​កិតិ្តព្រឹទ្ធ​ប​ណ្ឌិត​តាម​រយៈ​ឯកឧត្តម​ ហ៊ុន ម៉ាណែត និង​លោកជំទាវ​ ពេជ ​ចន្ទ​មុន្នី​។

    សូម​បញ្ជាក់​ថា​ អណ្ដូង​ទឹក​ស្អាត​ ដែល​ជា​មូល​និធិ​អណ្តូង​ទឹក​ស្អាត ​របស់​លោកតា​ ហ៊ុន ​នាង​ និង​លោក​យាយ ឌី​ ប៉ុក ​និង​មូល​និធិ​លោក​យាយ ​ប៊ុន​ ស៊ាង​លី​ និង​លោក​តា​ លីន ​គ្រី​ បាន​ធ្វើ​រួ​​ច​បាន​ចំនួន​ជាង​ ៨​០០​អណ្តូង​ និង​ បាន​ប្រគល់​ជូន​ប្រជា​ពលរដ្ឋរួចរាល់ ​បាន​ចំនួនជាង​៥០០​អណ្ដូង និង​កំពុង​សាង​សង់​បន្ថែម​ទៀត​ នៅ​តាម​បណ្ដា​ខេត្ត ដែល​ខ្វះខាត​ទឹក​ស្អាត​ប្រើ​ប្រាស់​ ៕

    ​​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង