ក្រុម​ការងារ​រាជ​រដ្ឋាភិ​បាល​ចុះ​ស្រុក​ជលគិរី​ នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ ៣០​គ្រួសារ​នៅ​ឃុំជល​សារ​

  • កំពង់ឆ្នាំង ៖ អំណោយជាស្បៀង ​និងថវិកា ដែលជា​ការ​ចូលរួមរបស់​ក្រុមការងាររាដ្ឋា​ភិបាលចុះស្រុកជលគិរី បាន​នាំ​យក​ទៅ​ចែក​ជូនដល់​ប្រជា​ពល​រដ្ឋ ងាយរង​គ្រោះចំនួន៣០គ្រួសារ មកពីភូមិចំនួន៣ ក្នុងឃុំជល​សារ ស្រុកជល​គិរី នា​ព្រឹក​ថ្ងៃ​ទី១៤ ខែកក្កដា​ ឆ្នាំ២០​២០ ក្រោ​ម​អធិបតី​ភាព​ លោក ហៃ មនោរម្យ អភិបាល​ស្រុកជល​គិរី និង​​លោក លោកស្រី ជាក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះស្រុក​គិរី​ ផងដែរ ។

    លោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី បាន​បញ្ជាក់​ថា ដើម្បី​ចូលរួម​កាត់បន្ថយការលំបាករប​ស់​ប្រជាពលរដ្ឋ ក្នុង​ដំណាក់​កាល នៃ​ការ​រាត​ត្បា​ត​ជំងឺកូវីដ១៩នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកជលគិរី បានរួមសាមគ្គីគ្នា ក្នុងសកម្មភាពមនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ងាយ​រង​គ្រោះទទួលរងនូវផលប៉ះពាល់ នៃជំងឺកូវីដ១៩ ដែលសកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុក​ដាក់​របស់​ថ្នាក់​ដឹកនាំ ក្រុមការងា​រ​រាជ​រដ្ឋា​ភិ​បា​ល ចុះមូលដ្ឋានស្រុកជលគិរី មកលើប្រជាពលរដ្ឋដែលខ្វះខាត​ក្នុងជីវភាព ដោយមិន​អោយ​គ្រួសារ​ណា​ម្នាក់​រងគ្រោះ​ដោយសារ កត្តា​ជីវភាព​ជា​ដាច់​ខាត ។

    លោក​អភិបាល​ស្រុក ក៏បានផ្តាំផ្ញើរ ដល់ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវចូល​រួម ថែរក្សា​សុខភាព​ជា​ប្រចាំ ​ពិសេស​ គឺអនុវត្ត​អោយ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់ក្រសួង​សុខាភិបាល គឹត្រូវពាក់​ម៉ាស់ លាងសម្អាតដៃ ជាមួយ​សាប៊ូ អាល់កុល និង ជែល អោយ​បាន​ញឹក​ញាប់ និងរក្សា​នៅ​គម្លាត​អោយ​ឆ្ងាយ​ពីគ្នា និង ត្រូវចូលរួមទប់ស្កាត់​កុំអោយ​មានការរីករាលដាលនៃ​ជំងឺកូវីដ​១៩នេះ ដល់​សហគមន៍ និង ក្រុម​គ្រួសារ ។ បើមាន​ការ​សង្ស័យ​​ត្រូវរាយការណ៍​​មកអាជ្ញាធរ ឬ គ្រូពេទ្យដែល​នៅជិត ដើម្បីជួយអន្តរាគមន៍​ពិនិត្យ និងព្យាបាល​អោយ​បានទាន់​ពេលវេលា ។

    លោក ហៃ មនោរម្យ អភិបាល​ស្រុកជ​ល​គិរី បានអោយដឹងថា ប្រជាពលរដ្ឋ​ដែល​ជួបការ​លំបាក និង​ងាយ​រងគ្រោះ​នេះ មកពីភូមិ​ចំនួន​៣ គឺ​ភូមិ​ព្រែក​ទ្រព្យ ភូមិ​កំពង់​បាស្រូវ និង ភូមិកំពង់​បាស្រូវ​ត្បូង ឃុំជលសា សរុបចំនួន​៣០គ្រួសារ ក្នុងមួយ​គ្រួសារទទួល​បានអង្ករ​១០​គីឡូ​ក្រាម មី១​កេស​ ទឹក​ត្រី១​យួរ ទឹក​ស៊ី​អ៊ី១យួរ និង ថវិកា​១ម៉ឺន​រៀល ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង