សពបុរសម្នាក់ត្រូវបានគេប្រទះឃើញសង្ស័យជាករណីឃាតកម្មយកក្រមារឹតកសម្លាប់ រួចដុតបំផ្លាញសាកសព នៅចំណុចព្រៃស្មៅ ដីម៉ុងខ្មោច ក្រោយវត្តតាភេម ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើត ហេតុកាលពីម្សិលមិញ ម៉ោងប្រហែល១១៖០០ថ្ងៃត្រង់ គេឃើញ ជនរងគ្រោះខាងលើនោះ ដើរចូលទៅកន្លែងទីតាំងកើតហេតុ ដោយមានយួរស្រាបៀរ១ថង់ និងសាច់ក្លែមទៅជាមួយ ហើយ មិនឃើញបុរសនោះត្រឡប់មកវិញឡើយ។ លុះព្រឹក មិញនេះ ក៏មានកម្មករសំណង់ម្នាក់បានដើរទាក់លលក ក៏ស្រាប់តែប្រទះ ឃើញសាកសពបុរសម្នាក់ អត់មានពាក់អាវស្លៀកតែខោ ដេកស្លាប់នៅក្នុងព្រៃស្មៅ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅដល់កន្លែង កើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ដទៀត៕