សម្តេច​ធិប​តី​ ហ៊ុន​ ម៉ា​ណែត​ អំពាវ​នាវ​ឱ្យ​អ្នក​​សារ​ព័ត៌​មាន​ទាំង​អស់​ រួម​គ្នា​ប្រឆាំង​ព័ត៌​មាន​ក្លែង​ក្លាយ​ ដែល​អាច​បង្ក​ឱ្យ​មាន​សង្រ្គាម​

  • ក្នុងពិធីជួបជុំពិសាភោជនាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយដែលជាបញ្ហាប្រឈមរបស់ពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បញ្ហាព័ត៌មានក្លែងក្លាយដែលចង់ឱ្យគេចាប់អារម្មណ៍នោះ មានពេលខ្លះអាចប៉ះពាល់ដល់សន្តិសុខជាតិ ធ្វើឱ្យមានការភាន់ច្រឡំ រហូតដល់បង្កើតបានជាជម្លោះរវាងប្រជាជននិងប្រជាជន និងអាចឈានដល់សង្រ្គាមទៀតផង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង