រថ​យន្ត​២​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​របួ​ស​ ធ្ងន់​ស្រាល​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​​

  • កំពង់ឆ្នាំង៖រថយន្ត២គ្រឿងបុកគ្នាពេញមួួយទំហឹង បណ្តាលឲ្យមនុស្សនៅក្នុងរថយន្តរបួសធ្ងន់និងស្រាលត្រូវគេដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៣និង៤៥នាទីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចវាលបារ៉ាមចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៤និង ៦៥ ស្ថិតក្នុងភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

    សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2D.1475 អ្នកបើកបរមិន ស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីជើងទៅត្បូង ។ នៅពេលមកដល់ចំណុចកើតហេតុរថយន្តឆ្លាមបានបើករេចូលទៅចំណែកផ្លូវម្ខាងទៀត ក៏បុកជាមួួយ និងរថយន្តម៉ាកHyundai ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A. 0997 ក្នុងទិដៅផ្ទុយគ្នា បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលតែម្តង ។

    ក្រោយពេលកើតហេតុក្រុមគ្រួសារបានដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យ មុនពេលសមត្ថកិច្ចទៅដល់ ។ ចំពោះមធ្យោបាយបង្កត្រីវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង