ខេត្តកំពង់ឆ្នាំង៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានជួយជួសជុលផ្លូវលំ១ខ្សែប្រ
វែងជិត១គីឡូម៉ែត្រ ដោយប្រើប្រាស់ថ្មភ្នំ នៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលជួបកាតលំបាកក្នុងការធ្វើដំណើរ នៅរដូវវស្សា ។

ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ក្រោយពីទទួលបានព័ត៌មាន តាមរយៈអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក សាន់ យូ អនុប្រធានប្រចាំការយុវជនគណបក្សខេត្ត បានដឹកនាំក្រុមការងារយុវជន ចុះពិនិត្យ និងជួយជួសជុល ជាបន្ទាន់ជូនប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា ផ្លូវខាងលើនេះជាផ្លូវភូមិ តភ្ជាប់ពីផ្លូវ៥៣ មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីភូមិមួយ ទៅភូមិមួយទៀត នឹងទៅកាន់ទីប្រជុំជននានា ជាពិសេសសិស្សធ្វើដំណើរទៅសាលារៀន និងកម្មករកម្មករ កម្មការនីចេញចូលទៅធ្វើការងាររោងចក្រ ។

ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ បានសម្តែងអារម្មណ៍ សប្បាយរីករាយ ក្រោយពីទទួលបានការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ ក្នុងការជួយជួសជុល ផ្លូវមួយខ្សែនេះ ដែលកន្លងទៅមានការលំបាកខ្លាំង ជាពិសេសនារដូវភ្លៀងធ្លាក់ ៕











