ត្រួត​ពិ​និត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ ប៉ូ​លីស​រក​ឃើញ​គ្រឿង​ញៀន​មួយ​កញ្ចប់​ត្រូវ​ឃាត់​ខ្លួន​

  • កំពង់ឆ្នាំង៖ នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២១ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវកែងវត្តយាយទេព ស្ថិតក្នុងភូមផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងខេត្តកំពង់ឆ្នាំង ដោយបានឃាត់ធ្វើតេស្តទឹកម៉ូត ចំពោះជនសង្ស័យប្រើប្រាស់សារធាតុញៀនខុសច្បាប់ម្នាក់។

    លោកវរសេនីយ៍ឯកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យឈ្មោះរិន ធីវុទ្ធា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិអណ្ដូងស្នាយ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

    លោកស្នងការរងបានឲ្យដឹងទៀតថា  ចំពោះលទ្ធផលតេស្តទឹកមាត់ គឺវិជ្ជមាន និង ដកហូតវត្ថុតាងថ្នាំងញៀន១កញ្ចប់ធំ​,ទូរសព្ទ័១គ្រឿង និង ឧបករណ៍ជក់មួយចំនួនផងដែរ

    បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង