ផ្លូវ​៤​ខ្សែ​ប្រវែង​ ២ ៤៣៥ម៉ែត្រ ​ស្ថិត​ក្នុង​ក្រុង​កំពង់​ឆ្នាំង​ ត្រូវ​បាន​ស្ថាបនា​ដោយ​ចាក់​អ៊ុត​កៅ​ស៊ូ​ AC ​រួច​រាល់​ហើយ​

  • កំពង់ឆ្នាំង ៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ផ្លូវ៤ខ្សែប្រវែង២ ៤៣៥ម៉ែត្រ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានស្ថាបនា ដោយចាក់អ៊ុតកៅស៊ូ AC រាល់ហើយ កាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥ ។

    ផ្លូវទាំង៤ខ្សែនោះរួមមាន ផ្លូវលេខ២ ផ្លូវលេខ៣ ក្នុងសង្កាត់ខ្សាម,ផ្លូវចំហៀងវត្តធម្មយុត្តិ ក្នុងសង្កាត់ប្អេរ និងផ្លូវព្រែកបូពាំង ក្នុងសង្កាត់កំពង់ឆ្នាំង ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងទៀតថា ចំពោះកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីមុខវិទ្យាល័យព្រះបាទសុរាម្រឹត ទៅដល់សួនដំរីស ក៏បានគូសគំនូសសញ្ញាចរាចរណ៍រួចរាល់ និងបន្តគូសគំនូសនៅតាមផ្លូវទាំងបួនខ្សែខាងលើ និងផ្លូវមួយចំនួនទៀតផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង