អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោងជិត ១០ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅលើផ្លូវរថភ្លើងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បណ្តាលអោយឆេះផ្ទះ១៦ខ្នង និងបន្ទប់ជួល ៧៩បន្ទប់ ស្មើនិង៩៥គ្រួសារ ។
អគ្គីភ័យបានឆាបឆេះនេះត្រូវបានរលត់វិញនៅវេលាម៉ោង ១០ និង៣០នាទី ក្រោយការអន្តរាគមន៍ពន្លត់ពី អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច។ ចំពោះមូលហេតុនៃការឆេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។
ក្នុងប្រតិបត្តិការ កម្លាំងនគរបាលនៃការិយាល័យបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការនគរបាលដ្ឋានរាជធានីភ្នំពេញបានប្រើប្រាស់រថយន្ត ពន្លត់អគ្គីភ័យសរុប ៤៣គ្រឿង។
គួរបញ្ជាក់ថា គ្រោះអគ្គីភ័យនេះ មិនបានបណ្ដាលអោយប្រជាពលរដ្ឋណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕