បុរសដែលត្រូវខ្សែភ្លើងឆក់នៅឃុំដា ស្រុកកំពង់លែងបានស្លាប់ហើយ

  • កំពង់ឆ្នាំង បុរសដែលឆក់ខ្សែភ្លើងក្នុងពេលដែលកំពុងតម៉ូទ័របូមទឹកលាងឡាននោះបានស្លាប់ហើយ។ នេះបើតាមការបញ្ជាក់របស់លោកប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង ដែលបានប្រាប់នៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១

    លោកប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះលី សាឡាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ  ជនរងគ្រោះបានស្លាប់ ក្រោយពីមានអាការៈធ្ងន់ធ្ងរមកនេះ ដែលមិនអាចសង្រ្គោះបាន

    គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បុរសម្នាក់បានសន្លប់បាត់ស្មារតី បន្ទាប់ពីត្រូវខ្សែភ្លើងឆក់ ក្រោយពេលដែគាត់តខ្សែភ្លើងដាក់ម៉ូដទ័របូមទឹកដើម្បីលាងរថយន្ត ពេលដែលកំពុងតក៏ស្រាប់តែឆ្លងចរន្តអគ្គិសនី ត្រង់តំណរខ្សែ បណ្តាលឲ្យឆក់ប្រកាច់និងសន្លប់ស្តូកតែម្តង ក្រោយពេលកើតហេតុ ជនរងគ្រោះបានដឹកយកទៅសង្រ្គោះភ្លាមៗដែរ ប៉ុន្តែដោយសារអាការរៈជនរងគ្រោះធ្ងន់ធ្ងរពេកបណ្តាលស្លាប់តែម្តង 

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង