ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពីថ្ងៃទី២១ រហូត ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងតម្លៃប្រេងសាំងធម្មតាលក់ ៤៨០០រៀលក្នុងមួយលីត្រ គឺធ្លាក់ចុះ៤៥០រៀល ខណៈប្រេងម៉ាស៊ូតវិញ ៥៣០០រៀល ក្នុងមួយលីត្រ គឺធ្លាក់ចុះ៣០០រៀល៕











