លោក​ អម សុភា ចុះ​សួរ​សុខ​ទុក្ខនិង​នាំ​អំណោយ​មនុស្សធម៌​ ​ផ្តល់​ជូន​លោក​យាយ​ជរា​ នៅឃុំ​ទឹកហូត ស្រុក​រលា​ប្អៀរ

  • កំពង់ឆ្នាំង ៖ លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរ​ដោយ​លោក​ស្រី​រស់ រតនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុករលាប្អៀរ បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ទៅ​ចែក​ជូន​លោកយាយជរាឈ្មោះកែ អេង ចិញ្ចឹមចៅស្រី ២នាក់ ដែលត្រូវឪពុកម្ដាយរត់ចោលតាំងពីអាយុ៤ឆ្នាំនៅភូមិទឹកហូត ឃុំ​ទឹក​ហូត​ ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០

    ក្នុងឱកាសនោះលោក អម សុភា ប្រធានគណៈកម្មាធិការសាខា បានណែនាំដល់អាជ្ញាធរភូមិ ឃុំ កុំអោយធ្វេសប្រហែស ក្នុង​ការ​បង្ការ និង ទប់ស្កាត់ជម្ងឺកូវីដ១៩ និង សំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ ដើម្បីរក្សាការពារ​ខ្លួន​ពី​ជំងឺនេះ ។

    លោក អម សុភា បានណែនាំបន្តថា ប្រសិនបើមានប្រជាពលរដ្ឋចំណាកស្រុកដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញ​សូម​អោយ​​ពួកគាត់តាមដានសុខភាពជាប្រចាំ និងដាក់អោយនៅដោយឡែកចំនួន១៤ថ្ងៃសិន។

    ជាមួយគ្នានោះលោក អម សុភា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយស​សាខា និង​ជា​ពិ​សេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាក​បាទ​ក្រហម​កម្ពុជាដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខ របស់​​បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ ។

    គួរ​បញ្ជាក់ថា អំណោយដែលត្រូវចែកជូននោះរួមមាន អង្ករ ២៥ គ.ក្រ, មី ១កេះ, ត្រី ខ ១០ កំប៉ុង, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១) និងថវិកា ១០០,០០០រៀល (ជាថវិការសាខា)៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង