កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្តនិងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ត្រី ឃឹម សុផាត នាយរងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកសាមគ្គីមានជ៏យចុះបង្ក្រាបករណីរក្សាទុកជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកផ្នែកប្រឆាំង បទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់និងថ្នាំញៀនម្នាក់ឈ្មោះសឹម សេត អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិដំណាក់ព្រីងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀចំនួន១កញ្ចប់ស្មើនឹង២,៥០ក្រាម និង ទូរសព្ទ័១គ្រឿង ៕