បង្រ្កាបគ្រឿងញៀននៅស្រុកបរិបូរណ៍ឃាត់មនុស្សម្នាក់ដក ហូតថ្នាំញៀនបាន៨កញ្ចប់

  • កំពង់ឆ្នាំង ៖ប្រិតបត្តិការបង្ក្រាបគ្រឿងញៀននៅស្រុកបរិបូរណ៍ សមត្ថកិច្ចនគរបាលខេត្តសហការជាមួយអាជ្ញារ និង សមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍ ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ និង បានដកហូតថ្នាំញៀនបានចំនួន៨កញ្ចប់ផងដែរ

    ករណីបង្ក្រាបគ្រឿងងញៀននេះ  ដឹកនាំដោយលោលវរសេនីយ៍ឯកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ធ្វើឡើងកាលពីថ្ងៃទី១៥  ខែមករា  ឆ្នាំ២០២១ នៅភូមិក្បាលដំរីឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍

    លោកហ៊ុល វាសនាបានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់បាននេះ មានឈ្មោះ រិន សោភ័ណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករ  រស់នៅភូមិក្បាលដំរីឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញមានថ្នាំញៀនចំនួន៨កញ្ចប់ទម្ងន់៨,០៥ក្រាមទូរស័ព្ទមួយគ្រឿង ម៉ូតូមួយគ្រឿង សំភារះវេចខ្ចប់ និង ឧបករណ៍ជក់ថ្នាំមួយចំនួនទៀតផងដែរ

    លោកស្នងការរង បានប្រាប់ថា  ជនសង្ស័យគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម នៅក្នុងមូលដ្ឋាននេះ ដែលសមត្ថកិច្ចធ្វើស្រាវជ្រាវ និង ដាក់កម្លាំងតាមដានជាយូរមកហើយ ប៉ុន្តែនៅថ្ងៃនេះដោយទទួលព័ត៌មានច្បាស់ស្តីពីសកម្មភាពចែកចាយនិង ជួញដូរ សមត្ថកិច្ចនគរបាលខេត្ត និង ស្រុកបានដាក់កម្លាំងចេញប្រតិបត្តិការបង្រ្កាបតែម្តង

    ក្រោយពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង