អ្នកភូមិក្កុលសែនជ័យកំពុងស្វែករកក្មេងប្រុស២នាក់ដែលបាត់ខ្លួន

កំពង់ឆ្នាំង អ្នកភូមិជាច្រើននាក់ បាននាំគ្នាចុះរាវក្នុងទឹកស្រះមួួយកន្លែងក្បែរសាលារៀន ដើម្បីរកក្មេងប្រុស២នាក់ ដែលបានបាត់ខ្លួន និង មានអ្នកភូមិមួយចំនួនទៀតក៏កំពុងដើររកនៅក្នុងព្រៃផងដែរ

ក្មេងប្រុសទាំង២នាក់បានបាត់ខ្លួនកាលពីវេលាម៉ោងម៉ោង១និង ៣០នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅឃុំក្ដុលសែនជ័យស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងដែលបានបាត់ខ្លួននេះម្នាក់ឈ្មោះ វី ជីវ៉ាន់ ភេទប្រុស អាយុ៦ឆ្នាំ និង ម្នាក់ទៀតឈ្មោះជាតិ រិទ្ធីភេទប្រុស អាយុ ៤ឆ្នាំ  ក្មេងទាំង២នាក់នេះរស់នៅក្នុងភូមិឃុំខាងលើ

ប្រភពពីអ្នកភូមិបានឲ្យដឹងថា ក្មេងប្រុសទាំង២នាក់ មុនពេលបាត់ខ្លូន បាននាំគ្នារត់លេងខាងក្រោយផ្ទះ ក្រោយពីរកមិនឃើញក្រុមគ្រួសារនិងអ្នកភូមិមានការសង្ស័យ បានចុះទឹកស្រះនាំគ្នាចុះរាវរកនៅក្នុងទឹកស្រះ ប៉ុន្តែហូតមកដល់ម៉ោង៧និង១០នាទីយប់ នៅតែរកមិនទាន់ឃើញក្មេងទាំង២នាក់នោះនៅឡើយទេ។ ហើយពេលនេះមានអ្នកភូមិមួយចំនួនទៀត បាននឹងកំពុងបំបែកគ្នាដើររកតាមព្រៃផងដែរ

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង