រថយន្ត​និង​ម៉ូតូបុក​គ្នា​នៅស្រុកទឹក​ផុស បណ្តាល​អោយមនុស្ស២នាក់ស្លាប់​នៅនឹង​កន្លែង

កំពង់ឆ្នាំង មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែល​បង្ក​ឡើង​ដោយរ​ថ​យ​ន្តមួយ​គ្រឿងបើកវ៉ាជែងគ្នា ហេតុការណ៍គ្រោះថ្នាក់ចរចរ៍ណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១​រសៀល ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ២០ និង ២១ ស្ថិតក្នុងភូមិសាស្រ្ត ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ម្នាក់ឈ្មោះផ្លុង វិត ភេទ​ប្រុស​ អាយុ​៤១ឆ្នាំ និង អ្នករួមដំណើរម្នាក់ទៀតឈ្មោះហន ហួយ ភេទប្រុស អាយុ៤០ឆ្នាំ អ្នកទាំងពីររស់នៅ​ភូមិត្រពាំង​ព្រីង ឃុំ​អភិ​វឌ្ឍន៍​ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

សមត្ថិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពាក់ស្លាក​លេខ​កំ​ព​ង់​ឆ្នាំង​ ​1E-00 51 ធ្វើដំណើរក្នុងទិសដៅ ពីជើង​ទៅត្បូង ឌុបគ្នា២នាក់ បំរុងបត់ឆ្វេងចូលផ្ទះ នៅពេលម​កដ​ល់​កន្លែង​កើត​ហេតុ​ក៏​មាន​រថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ហាយឡិនឌ័រ ពាក់ស្លាកលេខ2B-5193 ធ្វើដំណើរស្របទិសគ្នា បាន​បើក​វ៉ា​ជែង​នឹង​រថ​យន្ត​មួ​យ​គ្រឿងនៅពីមុខក៏បានជ្រុលទៅបុកម៉ូតូពេញមួយទំហឹងតែម្តង បណ្តាល​ឲ្យជន​គ្រោះ​ប៉ើង​ចេញ​ម៉ូតូ​ស្លាប់​ទាំង២​នាក់​ភ្លាមនៅ​កន្លែងកើ​តហេតុ

ក្រោយពេលកើតហតុម្ចាស់រថយន្តបានរត់គេចខ្លួន បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ ចំណែក​សាកសព​ត្រូវ​បាន​ប្រ​គ​ល់​ឲ្យក្រុមគ្រួសារដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកម​ធ្យោបាយបង្ករទាំងពី​រ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅរ​ក្សា​ទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីដោះស្រាយ​តា​មនីតិវិធី

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង