ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត ជួប​ប្រជុំតាម​រយៈ​ប្រព័ន្ធ Virtual Conference ជាមួយ​ឧត្តមសេនីយ៍​ទោ ​មេបញ្ជាការ​កងទ័ព​ជើងគោក​សិង្ហបុរី

  • នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោយពីកិច្ចប្រជុំពហុភាគី​​មេបញ្ជាការ​កង​ទ័ព​ជើងគោកអាស៊ានលើកទី២១ (21st ACAMM) តាមរយៈប្រព័ន្ធ Virtual Conference ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត បានបន្តជួបប្រជុំតាមរយៈ​ប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី តបតាមសំណើរបស់ឧត្តមសេនីយ៍ទោ GOH SI HOU ដើម្បីរក្សាការភ្ជាប់ទំនាក់ទំនងល្អ និងបន្តជំរុញកិច្ចសហប្រត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ គួររំលឹកផងដែរថា ឧត្តមសេនីយ៍ទោ GOH SI HOU ទើបបានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកសិង្ហបុរី មកបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅកម្ពុជា កាលពីខែមករាឆ្នាំ២០២០ កន្លងទៅ។ក្នុងជំនួបលើកនេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា និងសិង្ហបុរី ជាពិសេសផលប៉ះពាល់ផ្នែកសង្គមនិងសេដ្ឋកិច្ច ដែល​កើតមានបន្ទាប់ពីមានការរាតត្បាតក្នុងតំបន់ និងពិភពលោកក្នុងរយៈពេលជិត ០១ ឆ្នាំកន្លងមកនេះ និងបានចែករំលែកផ្លាស់​ប្តូរបទ​ពិសោធន៍​​ល្អៗ​​ទៅវិ​ញទៅមកលើការចូលរួមរបស់កងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាមួយរដ្ឋាភិបាល​របស់ខ្លួនក្នុងយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺរាត​ត្បាត​សាកលនេះ។ក្រៅពីនេះ ភាគីទាំងពីរក៏បានឯកភាពបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងផ្នែកអប់រំបណ្តុះបណ្តាលធនធានមនុស្សលើ​ជំ​​នាញ​​សំខាន់ៗមួយចំនួន ហើយសង្ឃឹមយ៉ាងមុតមាំថា នៅពេលស្ថានភាពជំងឺកូវីដ១៩ បានធូរសា្រលឡើងវិញកិច្ចសហប្រតិបត្តិការទាំងនេះ​នឹងកា​ន់​តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត។

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង