ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ កញ្ញាហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលសកម្មភាពរបស់កសិករដាំដុះដំណាំស្រូវ ក្រោយពេលទទួលបានគ្រាប់ពូជស្រូវចំនួន ១៧១តោន ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចែកជូនដល់កសិករចំនួន១៧១០គ្រួសារ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លទ្ធផលក្នុងការស្តារឡើងវិញ ការដាំដុះស្រូវនៅតាមបណ្តាស្រុក ក្រុងទាំង៦ មកទល់នឹងពេលនេះសម្រេចភ្ជួររាស់បានចំនួន ៤៦៦ហិកតា ដាំដុះសម្រេចបានចំនួន ៤៦៦ហិកតា ស្មើនឹង២៦% នៃផ្ទៃដីខូចខាតចំនួន១ ៧៩២ហិកតា ក្នុងនោះស្រុកបរិបូណ៍ផ្ទៃដី២៥ហិកតា -ស្រុកជលគិរីផ្ទៃដី៥៥ហិកតា -ក្រុងកំពង់ឆ្នាំងផ្ទៃដី ៥១ហិកតា -ស្រុកកំពង់លែងផ្ទៃដី៣៥ហិកតា -ស្រុកកំពងង់ត្រឡាចផ្ទៃដី៦៥ហិកតា និង-ស្រុករលាប្អៀរផ្ទៃដី ២៣៥ហិកតា ។របាយការណ៍ខាងលើបញ្ជាក់ឲ្យដឹងថា មកដល់នឹងពេលនេះ កសិករនៅមិនទាន់បានស្តារគ្រប់តាមផែនការនៅឡើយទេដោយសារទឹកទន្លេមានការស្រកយឺត ហើយកសិករខ្លះទៀតកំពុងតែមមាញឹកភ្ជួររាស់ពង្រាបដីសាបព្រោះបន្តជាបណ្តើរៗថែមទៀត៕