កសិដ្ឋាន​ចិញ្ចឹម​បង្កង​នៅ​ក្នុង​ខេត្ត​​កំពង់​ឆ្នាំង​ ភ្ញាស់​កូន​លក់​បាន​ប្រម៉ាណ​១០​ម៉ឺន​កូន​ ក្នុង១ឆ្នាំ​

  • កំពង់ឆ្នាំង ៖ ការចិញ្ចឹងបង្កងអូស្ត្រាលី កំពុងមានការចាប់អារម្មណ៍ ពីប្រជាកសិករ នៅក្នុងខេត្តកំពង់ឆ្នាំង ពីព្រោះពូជបង្កង អូស្ត្រាលីងាយស្រួលចិញ្ចឹម និង មានទីផ្សារផងដែរ ។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងខេត្តកំពង់ឆ្នាំង មាន​កសិដ្ឋានចិញ្ចឹមបង្កងចំនួន៦កន្លែង ក្នុងនោះកសិដ្ឋានធំមាន១កន្លែង ស្ថិតនៅក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរនិងកសិដ្ឋាន៥កន្លែងទៀតចិញ្ចឹម​ជាលក្ខណៈគ្រួសារ ក្នុងការសាកល្បងនៅឡើយ ។

    លោក លី ឡា បានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមបង្កងទាំងនោះ ភាគច្រើនគឺចិញ្ចឹមភ្ញាស់កូនលក់ ពីព្រោះកូនបង្កងមានទីផ្សារ ។ កសិដ្ឋានទាំង៦នេះ ក្នុង១ឆ្នាំអាចផ្គត់ផ្គង់កូនបង្កងប្រម៉ាណ១០ម៉ឺនក្បាលលក់ទៅឲ្យអតិថិជនរបស់ខ្លួន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង