កំពង់ឆ្នាំង ៖ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុក ជួញដូរនិងចែកចាយគ្រឿងញៀនខុសច្បាប់ ។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ជនសង្ស័យឈ្មោះ ភៀន សុភ័ក្រដាវីន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ និង មកស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិត្រពាំងចឹក្សា ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន២៣កញ្ចប់ ។
ជនសង្ស័យកំពុងសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធី ៕