កំពង់ឆ្នាំង ៖ នៅយប់ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១កម្លាំងការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុលនៃស្នងការ ដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងសហការជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុង-ស្រុកនិងក្រុមចម្រុះខេត្តបានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់តាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទនិងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្នអោយបានល្អប្រសើរ ។

ជាលទ្ធផលត្រួតពិនិត្យរថយន្តបានចំនួន០៦គ្រឿងនិងម៉ូតូចំនួន៣៤គ្រឿងនិងគោយន្តចំនួន០៥គ្រឿងបានអប់រំអ្នកធ្វើដំណើរកំុឲ្យ បើកបរក្នុងស្ថានភាពស្រវឹង( មានជាតិអាល់កុល )ត្រូវពាក់មួកសុវត្ថិភាពមានកញ្ចក់មើលក្រោយពាក់ខ្សែក្រវាត់ត្រូវមានស្លាកលេខកុំអោយប្រើប្រាស់ស៊ីម៉ាំងកែច្នៃកុំឲ្យផ្ទុកលើសទម្ងន់កុំឲ្យកែរថយន្តខុសលក្ខណៈបច្ចេកទេស (ត ទ្រុង ) និងអប់រំក្មេងៗដើរលេងពេលយប់ មួយចំនួនទៀត ៕