សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៥នាក់និងថ្នាំញៀនមួយចំនួននៅស្រុកកំពង់ត្រឡាច

  • កំពង់ឆ្នាំង៖ ជនសង្ស័យចំនួន៥នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀន ស្រុកកំពង់ត្រឡាចធ្វើការបង្ក្រាបនិងឃាត់ខ្លួនជាមួយនិងថ្នាំញៀនមួយចំនួន។

    ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះធ្វើឡើងកាលពីវេលាម៉ោងជាង១៧ល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

    លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង៥នាក់១.ឈ្មោះទាំ ស្មាឯល ភេទប្រុស អាយុ២៣ឆ្នាំ ជាខ្មែរឥស្លាម មុខរបរមិនពិត រស់នៅភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ២.ឈ្មោះទាំ ណូវ៉ាន់ ភេទប្រុស អាយុ៣១ឆ្នាំ ជាខ្មែរឥស្លាម មុខរបរមិនពិត រស់នៅភូមិព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។៣.ឈ្មោះស្មាន រំុលី ភេទប្រុស អាយុ៣៤ឆ្នាំ ជាខ្មែរឥស្លាម មុខរបរមិនពិត រស់នៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ៤.ឈ្មោះមីន ហូសាន់ ភេទប្រុស អាយុ២២ឆ្នាំ ជាខ្មែរឥស្លាមមុខរបរមិនពិត រស់នៅភូមិ ក្រសះថ្មី ឃុំឈូកស ស្រុកំពង់ត្រឡាច។ ៥ .ឈ្មោះស្លេះ ម៉ាន ភេទប្រុស អាយុ២៧ឆ្នាំ ជាខ្មែរឥស្លាម រស់នៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច។

    លោកហ៊ុល វាសនា បានឲ្យដឹងថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាងបានថ្នាំងញៀនម៉ាទឹកកកចំនួន១៣កញ្ចប់,គ្រាប់កញ្ឆាគ្រាម១កញ្រ្ចប់,កាំបិតចុងស្រួច១,បំពង់ខ្សៀជក់កញ្ឆា ២ និង ឧបករណ៍ជក់មួយចំនួន។

    ជនសង្ស័យកំពុងសាកសួយកចម្លើយនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង