នគរ​បាល​ក្រុង​កំពង់​ឆ្នាំង ឃាត់​ខ្លួន​សង្ស័យ​២នាក់ រួម​ជាមួយ​នឹង​ដាវកែ​ច្នៃចំនួន​ពីរ​ដើម

  • កំពង់ឆ្នាំង៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឃាត់ខ្លួនសង្ស័យ​២នាក់ រួមជា​​មួយ​ដាវ​​កែ​ច្នៃ​​ចំនួន​ពីរ​ដើម នៅក្នុងក្រុងកំពង់​ឆ្នាំង ខេត្តកំពង់​ឆ្នាំង។
    នគរបាល​ក្រុង​​កំពង់​ឆ្នាំង បាន​អោយ​ដឹង​ថា ខណៈ​កម្លាំង​នគរ​បាល ចេញ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​ក្រុងកំពង់​ឆ្នាំង តាម​​ទីសាធារណៈ​សួន​កម្សាន្ត និង​​កន្លែង​ស្មុគ​ស្មាញនានា លុះមកដល់ចំណុចសួនសម្ដេច​ចៅហ្វាយវាំង  ក៏បាន​ជួបជាមួយ​នឹងក្មេង​ទំនើងមួយ​ក្រុមមា​នគ្នា ០៣ នាក់​ជិះម៉ូតូ​មួយ​គ្រឿង ប្រដាប់​ដោយ​ដាវកែច្នៃចំនួន ០២ដើម ។
    ពេលនោះកម្លាំងនគរបាលបានធ្វើការឃាត់និងជិះកាត់ជនសង្ស័យឲ្យឈប់ ប៉ុន្តែជនសង្ស័យក៏បានជិះម៉ូតូបម្រុងរត់គេចខ្លួនពេលនោះសមត្ថកិច្ច​ក៏បាន​ធ្វើកា​រ​ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់ដកហូតបានដាវកែច្នៃចំនួនពីរដើម ម៉ូតូមួយគ្រឿងដែលជាមធ្យោបាយធ្វើដំណើរ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​បានរ​ត់គេច​ខ្លួន។
    ជនសង្ស័យ​ទាំង ០២នាក់រួមមាន​ទី១ឈ្មោះ សួន ភាលី ភេទប្រុស អាយុ ២០ ឆ្នាំ ទីលំនៅ ភូមិ​អាទាំង ឃុំភូមិ​ធំ ស្រុកកៀន​ស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន​​ស្នាក់​នៅភូមិ ម៉ុងបារាំង សង្កាត់ប្អេរ ក្រុង​កំពង់ឆ្នាំង និងទី២ ឈ្មោះ ឌឹម ផាន់ណា ភេទប្រុស អាយុ ២២ ឆ្នាំ ទីលំនៅ ភូមិអាទាំង ឃុំភូមិធំ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់​នៅភូមិ​ម៉ុង​បារាំង ​សង្កាត់​ប្អេរ ក្រុង​កំពង់ឆ្នាំង ។
    បច្ចុប្បន្នជនសង្ស័យទាំង​ពីរនាក់ខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង