ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២០ ក្នុងកម្រិតបរិមាណ៩៤,៨ មម បង្ករឡេីងដោយសារឥទ្ធិពលនៃព្យុះទី១១ ឈ្មោះ នូល “NOUL” បណ្ដាលឲ្យមានការជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១៩គ្រួសាររយៈពេលខ្លី លិចផ្លូវលំប្រវែង ៤៣០ម៉ែត្រ និង លិចដំណាំរួមផ្សំមួយចំនួន តែមិនបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរនោះទេ ស្ថិតនៅភូមិរំចេក រំចេកខាងលិច និង ភូមិព្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕