ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនិងលោកជំទាវ អញ្ជើញទៅចូលរួមពិធីបុណ្យកាន់បិណ្ឌនៅត្តវិហារបិទមាស

  • កំពង់ឆ្នាំង៖ នៅថ្ងៃច័ន្ទ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា គ ស ២០២០ ដែលជាថ្ងៃកាន់បិណ្ឌវេនទី៥ ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួម នឹង ឯកឧត្តម លោកជំទាវជាសមាជិក សមាជិការ ក្រុមប្រឹក្សាខេត្តលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ថ្នាក់ខេត្តនិងស្រុកទឹកផុស បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនៅត្តវិហារបិទមាស និង វត្តក្រសាំងដុះឡើង ស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស តាមទំនៀមទម្លាប់ប្រពៃណី នៃព្រះពុទ្ធសាសនា ។

    ឯកឧត្តម ឡុង ឈុនឡៃ និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ បានប្រគេនចង្ហាន់ ទេយ្យទាននិង បច្ច័យដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តវិហារបិទមាស មានបច្ច័យកសាងចំនួន ២.៥០០.០០០រៀល, ទឹកសុទ្ធ៨កេស, ទឹកក្រូចនិងទឹកផ្លែឈើ៥កេស, ទឹកត្រី ទឹកស៊ីអុីវ១២យួរ, ត្រីខ៣យួរ, អំបិល៥គីឡូក្រាម អង្ករ ១៨០គីឡូក្រាម និង មី៨កេស។ វត្តក្រសាំងដុះឡើង មានបច្ច័យកសាងចំនួន២.៥០០.០០០រៀល, ទឹកសុទ្ធ៩កេស, ទឹកក្រូច និងទឹកផ្លែឈើ ៤កេស, ទឹកត្រី ទឹកស៊ីអុីវ៨យួរ, ត្រីខ២យួរ,អំបិល៥គីឡូក្រាម,អង្ករ១០០គីឡូក្រាម និងមី៧កេស និងទឹកសុទ្ធយួរចំនួន ២យួរផងដែរ ។ បវរណាចតុបច្ច័យប្រគេនព្រះសង្ឃចំនួន១២អង្គ ក្នុងមួយអង្គៗ សាដក១ និង បច្ច័យចំនួន៤ម៉ឺនរៀលនិងបានជូនថវិកាដល់លោកតាអាចារ្យ គណកម្មការវត្ត យាយជី តាជីចំនួន២០០នាក់ និង ក្រុមភ្លេងពិណពាធផងដែរ ។

    ឯកឧត្តម ឡុង ឈុនឡៃនិង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនិងប្រជាពុទ្ធបរិស័ទ្ទ បានធ្វើពិធីបង្សុកូល និង រាប់បាត ដើម្បីឧទ្ទិសកុសល្យ ដល់វិញ្ញាណក្ខន្ធជីដូនជីតា និង ញាតិកាទាំង៧សន្តាន និង ឧទ្ទិសកុសល្យ ដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ស្នេហាជាតិ ដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិបានទៅកាន់សុខកត្តិភពកុំបីអាក់ខានឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង