សមា​គម​​សាសនា​​ចក្រ​នៃ​ព្រះ​យេស៊ូគ្រីស្ទ​នៃ​​ពួក​បរិសុទ្ធថ្ងៃ​​ចុង​ក្រោយ​ ផ្តល់​​សម្ភារ​​បរិក្ខា​ពេទ្យ​ ដើម្បី​​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​Covid-19 ​តាម​រយៈ​​សមា​​គម​​​TY​DA

  • សមាគមសាសនាចក្រ នៃព្រះយេ​ស៊ូគ្រីស្ទនៃ​ពួកបរិសុទ្ធថ្ងៃចុង​បាន​ចូលរួម​សកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ(TYDA) តាមរយៈសម្ភារបរិក្ខាពេទ្យរួមមាន អៀម ចំនួន២០៣០ ម៉ាស ចំនួន៧៥៧០ អាវការពារ​ជាប់ខោ ចំនួន២៨៩០ របាំង​មុខ​ ចំនួន​​១២៩០ វ៉ែនតា១២៩០ ស្រោមដៃ ១១៣០ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19។

     

    ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានថ្លែង​អំណរ​គុណ​ចំពោះ​សមា​គម​​​​សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ​នៃពួកបរិសុទ្ធថ្ងៃចុង​ក្រោយដែល​បានចូលរួមសកម្មភាព​មនុស្សធម៌ជាមួយ​សមាគមTYDA តាមរយៈ​ការ​ផ្ដល់​​​សម្ភារ​បរិក្ខា​ពេទ្យ ដើម្បីចូល​រួម​ប្រយុទ្ធប្រឆាំងនឹង​ជំងឺCovid-19 និង​សកម្មភាព​មនុស្ស​ធម៌ផ្សេង​ៗ​ទៀត។

     

    សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានក្រុមហ៊ុន អង្គការ ស្ថាប័នមនុស្សធម៌ជាច្រើនបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 តាម​រយៈ​សមាគម។ ជាក់ស្តែង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ សមាគម​សាសនា​ចក្រនៃព្រះយេស៊ូ​គ្រីស្ទ​នៃពួកបរិសុទ្ធថ្ងៃ​ចុង​ក្រោយ និង​​សមា​គម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​(TYDA) បានប្រារព្ធ​ពិធី​ប្រគល់ សម្ភារ​ក្រោមវត្តមាន​ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធាន​ក្រុមប្រឹក្សា​​ភិបាល​សមា​គម​​TYDA និងលោក​ សៀ​ សំណាង​ ប្រធាន​សមាគម​សាស​នាចក្រ​​នៃព្រះយេស៊ូគ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ៕

     

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង