នគរ​បាល​ម្នាក់នៅ​ខេត្តត្បូងឃ្មុំ បាញ់​​​នារី​ម្នាក់បណ្តាលឲ្យ រួច​បើក​រថយន្ត​រត់​​គេច ជ្រុល​ទៅ​បុក​​រថយន្ត​មួយ​គ្រឿងទៀត រងរបួស​ធ្ងន់​បញ្ជូន​​ទៅ​សង្គ្រោះ​បន្ទាន់

  • នៅថ្ងៃទី០៩ ខែ​កក្កដា ឆ្នាំ២០២០ វេលា​ម៉ោង ២០៖​០៦នាទី នៅចំណុច​មុខ KTV ហ្គោលក្លឹប ស្ថិត​ក្នុងភូមិ​ជីមាន់​​កណ្តាល ឃុំ​ក្រែក ស្រុក​ពញា​ក្រែក​​ ខេត្តត្បូង​ឃ្មុំ មាន​ករណីឃាត​កម្មបាញ់​សម្លាប់​នារី​​ឈ្មោះ ហេង សុខហ៊ាប អាយុ២០​ឆ្នាំ បង្កឡើង​ដោយ​មន្រ្តីនគរបាល​​ខេត្តត្បូង​ឃ្មុំម្នាក់​ ពាក់​ស័ក្ត៣ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ។
    ករណី​នេះកើតឡើងដោយបុរសជា​មន្រ្តីនគរ​បាល ដកកាំ​ភ្លើង​បាញ់​ចេញ​ពីរថយន្ត ក្រោយបាញ់ភ្លាម​ជនល្មើសបានបើក​រថយន្តរត់​គេច​ទៅ​ដល់​ចំនុច​មុខវិទ្យាល័យហ៊ុនសែនពញាក្រែក ក៍ជ្រុល ទៅបុក​រថយន្ត១​គ្រឿងទៀតពីក្រោយពេញទំហឹង បណ្តាល​អោយរងរបួសធ្ងន់ ហើយ​ត្រូវប​ញ្ជូន​ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ដោយស្ថានភាពធ្ងន់ធ្ងរពេទ្យបញ្ជូនជនដៃដល់ទៅមន្ទីរ​ពេទ្យ​កំពង់ចាមបន្ត។
    ករណី​នេះនៅមិនទាន់​ដឹងថាជាអំពើប្រព្រឹត្តឡើងដោយគំនុំ ឬស្នេហា​ត្រីកោណ យ៉ាងណានោះទេ បច្ចុប្បន្នកម្លាំងនគរបាល​កំពុង​ចាត់​ការ​តា​ម​នី​តិ​វិធី៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង