អាជីវកម្មល្បែងភ្នាល់តាមអនឡាញគ្រប់ប្រភេទ នឹងត្រូវបិទទាំងស្រុងនៅកម្ពុជា ចាប់ពីយប់រំលងអាធ្រាត្រ ថ្ងៃទី៣១ខែធ្នូ នេះតទៅ

  • ចាប់ពីយប់រំលងអាធ្រាត្រ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះទៅ វត្តមានអាជីវកម្មល្បែងភ្នាល់តាមអ៉ីនធ័រណេតទាំងក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ នឹងត្រូវបិទទាំងស្រុងនៅក្នុងដែនដីនៃប្រទេសកម្ពុជា ។ ជាមួយនឹងការបិទបញ្ចប់វត្តមានអាជីវកម្មល្បែងភ្នាល់តាមអនឡាញនៅកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានព្រមានចាត់វិធានការច្បាប់ ទៅលើជនខិតខូចទាំងឡាយណា ដែលហ៊ានរត់ការបើកអាជីវកម្មល្បែងភ្នាល់ តាមអ៉ីនធ័រណេតទាំងក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ បន្ទាប់ពីដល់កំណត់ ត្រូវបញ្ចប់ទាំងស្រុង នេះ។

    ការព្រមានឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិតដូចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពី ការពង្រឹងការគ្រប់គ្រង អាជីវកម្មល្បែងភ្នាល់តាមម៉ាស៉ីនអេឡិចត្រួនិច តាមរយៈអ៉ីនធ័រណេតអនឡាញក្នុងនិ ងក្រៅប្រទេស គ្រប់ប្រភេទ និងគ្រប់រូបភាពនៅកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ម្សិលមិញ។

    ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ក៏បានអំពាវនាវដល់ សមត្ថកិច្ចគណៈកម្មា ធិការបង្ក្រាប ល្បែង អាជ្ញាធរដែនដីទាំងអស់ ត្រូវមានកិច្ច សហការល្អជាមួយក្រុមហ៊ុន ដើម្បីអនុវត្តឲ្យ បានតាម ខ្លឹមសារសារាចរណែនាំរបស់រាជរដ្ឋាភិបាល ប្រសិនបើនៅមានកន្លែងខ្លះនៅបន្ដបើកលួច លាក់ ដំណើរការ ត្រូវអនុវត្តទៅតាមច្បាប់ភ្លាមតែម្តង។

    សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើសារាចរណែនាំ មួយ ដោយបញ្ឈប់ការ ផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និង ក្រៅប្រទេស ។

    សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសយ៉ាងដាច់ណាត់ថា មិនឲ្យមានហ្គេមអនឡាញ នៅប្រទេស កម្ពុជាទៀតនោះឡើយ ហើយការបិទ អាជីវកម្មហ្គេមអនឡាញ ដើម្បីកុំឲ្យកម្ពុជា ក្លាយជាជម្រករបស់ ពួកឧក្រិដ្ឋជនបរទេស ដែលធ្វើសកម្មភាពបោកប្រាស់ ជំរិតទារប្រាក់ពី ជនរង គ្រោះទាំងក្នុង និងក្រៅ ប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង