ដាំដើម​ផ្កាបន្ថែម​នៅ​សួន​សម្ដេច​ចៅ​ហ្វា​វាំង គង់​សំអុល ដើម្បី​លើក​កម្ពស់​សោភ័ណ​ភាព​ក្រុង​កំពង់​ឆ្នាំង

  • កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងដឹកនាំដោយលោកថោង វាន់វីរ៉ាវុឌ្ឍី បាន​យក​ដើម​ឈើទៅដាំបន្ថែមនៅបរិវេណសួនសម្តេចចៅហ្វាវាំងគង់ សំអុល ស្ថិតក្បែរមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ ក្នុងភូមិម៉ុងបារាំហ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

    ដើមឈើដែលបានយកទៅដាំនៅទីនោះ ជាប្រភេទឈើផ្កាលម្អ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងកំពង់ឆ្នាំង ឱ្យកាន់​តែ​ស្រស់​បំព្រងថែមទៀត។

    គួរំលឹកថា សួន​ច្បារ​សម្តេច​ចៅ​ហ្វា​វាំង​ គង់ សំអុល ត្រូវ​បាន​ដាក់​​សម្ពោធ​​អោយ​​​ប្រើ​ប្រា​ស់​​ជា​ផ្លូវ​ការ​នៅព្រឹក​​ថ្ងៃទី​​០៧ ខែ​​មករា​ ឆ្នាំ​​២០២០ ក្រោម​​អ​ធិ​បតី​​ភាព​សម្តេច​ចៅហ្វា​វាំង​ វរវៀងជ័យ​ អធិបតី​ស្រឹង្គារ​គង់​ សំអុល​ ឧ​ប​នាយក​រដ្ឋមន្ត្រី និង រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរមរាជវាំង ។

    សួនច្បារថ្មីនេះ មាន​រាង​ជាត្រី​កោណ និងមាន​ថ្នល់​កៅស៊ូព័ទ្ធជុំវិញ​ ។ សួននេះក៏មានចាក់​បេតុងដែល​ជា​​កន្លែង​​សម្រាប់ចត​រថ​យន្ត បំពាក់​សម្ភារៈ​ក្មេងលេង និងក្រាល​ថ្ម​ក្រានីត សម្រាប់​ប្រជា​ពលរដ្ឋ​ដើរហាត់​ប្រាណ និងដើរ​កម្សាន្ត ជាដើម ។

    ជាមួយគ្នានោះ ផ្នែកខាង​ក្នុងគឺមានការដាំដើមឈើ ដាំផ្កា និងដាំស្មៅធ្វើជាសួន ចំណែកឯនៅចំណុចកណ្ដាល នៃសួន​ក៏បាន​សាង​​សង់​បុស្បុក យ៉ាង​ធំមួ​យ​ផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង