មន្ត្រី​ជំនាញ​ ចុះ​ពិនិត្យ​វឌ្ឍន​ភាព​ក្នុង​ការ​អនុវត្តកម្មវិធី​ផ្សព្វផ្សាយ​​បច្ចេក​ទេស​កសិកម្មថ្មី​​ដែល​ធន់​ទ្រាំទៅ​នឹង​ការ​ប្រែប្រួល​​អាកាស​ធាតុ​ នៅស្រុករលាប្អៀរ

  • ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  លោក ងិន ហ៊ុន ប្រធានមន្ទីរ​ក​សិ​កម្ម រុក្ខា​ប្រមា​ញ់ និងនេសាទខេត្តកំពង់ឆ្នាំង រួមនឹងប្រតិភូអមដំណើរ និងមន្ត្រីកម្មវិធី(ASPIRE) កាល​ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ បាន​ចុះពិនិត្យកសិករ​ដាំបន្លែ ស្ថិតក្នុងភូមិឬស្សីដូច ឃុំបន្ទាយ​ព្រាល និងភូមិត្​រពាំងក្រពើ ឃុំទឹ​ក​ហូត ស្រុករលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង ។

    គោលបំណង នៃចុះពិនិត្យការ​ដាំបន្លែ​របស់កសិករ​នេះ  គឺដើម្បីចង់ដឹង​ពីបញ្ហា​ប្រឈម ក៏ដូចជា​​វឌ្ឍនភាព នៅ​ក្នុង​កា​រ​អនុវត្ត​កម្ម​វិធី​​ផ្សព្វផ្សាយ​បច្ចេកទេសកសិកម្មថ្មី​ដែលធន់ទ្រាំទៅ នឹងការ​ប្រែប្រួល​​អាកាសធាតុ (ASPIRE)៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង