ស្ថានីយភ្ញាស់កូនមាន់ កម្រិតស្តង់ដាអន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា បង្ហាញវត្តមានក្នុងខេត្តកំពង់ឆ្នាំង

  • ស្ថានីយភ្ញាស់កូនមាន់ កម្រិតស្តង់ដាអន្តរជាតិ និងដំបូងគេបង្អស់នៅកម្ពុជា បានសម្ពោធបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ។

    ស្ថានីយភ្ញាស់កូនមាន់របស់ក្រុមហ៊ុន BDH TMH មានទីតាំងនៅភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងមានសមត្ថភាពអាចភ្ញាស់កូនមាន់បានពី ២០ទៅ ៣០លានក្បាល ក្នុងមួយឆ្នាំ។

    ស្ថានីយភ្ញាស់កូនមាន់នេះនឹងជួយផ្គត់ផ្គង់កូនមាន់មានគុណភាពខ្ពស់ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់ផ្គត់ផ្គង់ជូនប្រជាកសិករកម្ពុជា​។ នេះគឺជំហានដំបូងនៃ​ការវិនិយោគរបស់ក្រុមហ៊ុន BDH TMH នៅកម្ពុជា ដែលទៅមុខនឹងបន្តពង្រីកការភ្ញាស់កូនមាន់ និងការបង្កាត់ពូជមាន់។

    ក្រសួងកសិកម្មនឹងបន្តគាំទ្រនិងជ្រោមជ្រែង ការវិនិយោគនិងការអភិវឌ្ឍន៍ ដើម្បីឲ្យអនុវិស័យផលិតកម្មសត្វមាន់រីកចម្រើននិងមានភាពប្រកួតប្រជែង៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង