មន្ត្រី​កសិកម្ម៖ ដំណាំ​​ម្ទេស​​ប្លោក និង​ដំណាំ​​ពោត របស់​កសិករ​នៅ​​ឃុំកំពង់​​អុស ក្នុង​ស្រុក​ជលគរី កំពុង​ដុះ​លូតលាស់​ល្អ

  • ដំណាំម្ទេសប្លោក និងដំណាំពោត របស់កសិករ នៅឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កំពុងដុះ​លូតលាស់​ល្អ គ្មាន​ជម្ងឺ និង​សត្វល្អិត​ចង្រៃ​បំផ្លាញ​នោះ​ឡើយ។ នេះបើតាមការអោយដឹងពី ការិយាល័យក្សេត្រសាស្រ្ត​និងផលិត​ភាព​កសិកម្ម​ នៃមន្ទីរ​កសិ​​កម្ម រុក្ខាប្រ​មាញ់ និងនេ​សាទ ខេត្តកំពង់​ឆ្នាំង។

    បើតាមការិយាល័យក្សេត្រសាស្រ្ត​និងផលិត​ភាព​កសិកម្ម​ ដដែល បានអោយដឹងទៀតថា ក្នុងដំណើរ​ចុះពិនិត្យការ​ដាំ​ដុះ​ដំណាំ​បន្លែ​របស់កសិករនៅតំបន់ត្រសេកជ្រុំ ក្នុងឃុំកំពង់អុស ស្រុកជលគិរី  កាល​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្រៅពីដំណាំ​ម្ទេស​ប្លោក និង​ដំណាំពោត ក៏នៅមានដំណាំត្រសក់  ត្រឡាច  ត្រប់វែង និងត្រប់ស្រួយ  ក៏កំពុងដុះលូតលាស់ល្អ គ្មានជម្ងឺ និង​សត្វ​ល្អិត​​​ចង្រៃបំផ្លាញ ដូចគ្នា។

    គួរបញ្ជាក់ថា បន្ថែម​លើការពិនិត្យ​ការ​ដាំ​​ដុះ​ដំណាំ​ប​ន្លែ​​របស់ក​សិករ​នៅតំបន់​ត្រសេកជ្រុំ ក្នុងឃុំកំពង់​អុស ស្រុក​ជល​គិរី​ មន្ត្រី​របស់​​ការិ​យាល័យ​ក្សេត្រ​សាស្រ្តនិង​ផលិតភាព​កសិកម្ម រួម​ជាមួយ​ការិយាល័យ​ផែន​ការគណ​នេយ្យ ក៏បានចុះពិនិត្យ​ដំណាំ​ដំឡូងជ្វារបស់​​កសិករ នៅតំបន់ព្រែកបូពាំង ក្នុងសង្កាត់ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង ផងដែរ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង