ដោយសារតែមានការណែនាំ ពីក្រសួងសុខាភិបាល អោយជនរួមជាតិឧស្សាហ៏លាងដៃ និងសាប៊ូ ឬអាល់កុល និងជែលសម្អាតដៃ អោយ ញឹកញាប់ គ្រួសារ«រួយអុិនហ្វីនីធី» ដែលមានអ្នកស្រី ម៉ែរួយ បានដឹកក្រុមការងារចុះផ្ទាល់ ដោយយកពេលវេលា មានតម្លៃធ្វើសកម្មភាព ប្បុរស ចុះចែកទឹក ជែលលាងដៃសម្លាប់មេរោគ និងផ្តល់ថវិកា មួយចំនួនដល់សិស្សតូចៗ និង លោកគ្រូអ្នកគ្រូជាង៤០រូប នាសាលាបឋមសិក្សាសែន សុខ រាជធានីភ្នំពេញ។
នេះជាការរួមចំណែក ក្នុងការជួយសង្គម ក៏ដូចជាដើម្បីជួយ ដល់ក្មេងៗនិងលោកគ្រូអ្នកគ្រូមានលទ្ឋភាព បានសម្ភារៈមួយចំនួន ការពារវីរ៉ុសកូវីដ១៩ ពិសេសដើម្បីបំផុសអោយមានការ ចូលរួមអនាម័យជាគោល ដើម្បីជៀសបានបញ្ហា។ មែរួយ បានធ្វេី Gelលាងដៃចំនួន 10000ដប ចំណាយលុយប្រហែល 15000$ ដេីម្បីជួយចែករំលែកដល់ប្រជាជននិងក្មេងៗនៅតាមសាលារៀនដែលកំពង់ត្រូវការឧបត្ថម្ភ ជាការកត់សម្គាល់ ម៉ែរួយ និងសហការីទាំងអស់រមែង បង្ហាញរាល់សកម្មភាពផ្សេងៗលើសកម្មភាពមនុស្សធម៌ ជាញឹកញាប់រាល់ខែនីមួយៗ តាមតំបន់នានា។
មិនត្រឹមតែការខិតខំគិតតែរកប្រាក់ចំណូល សម្រាប់ក្រុមហ៊ុននោះទេ តែម៉ែរួយចែកក្តីស្រឡាញ់ដល់មនុស្សជុំវិញគ្នា អោយចេះធ្វើល្អដាក់គ្នា ទោះក្នុងកាលៈទេសៈណាក៏ដោយ។ គោលដៅម៉ែរួយ និងសហការី ផ្តល់យោបល់អោយជនដែលបាក់ទឹកចិត្ត កុំអស់សង្ឃឹម ហើយអាចមកប្រឹក្សា ដោយម៉ែរួយមានវិធីសាស្ត្រល្អអោយចេះពីក្បួនរកសុីលក់ផលិតផល មានគុណភាព លើទីផ្សារបាន ដើម្បីផុតពីការលំបាកផ្សេងៗ យ៉ាងលឿន។