លោក ​សាន់​ យូ អញ្ជើញ​ធ្វើ​បទ​សម្ភាសន៌​ ជាមួយ​ស្ថានីយ៍​វិទ្យុ ​និង​ទូរទស្សន៌​ ក្រសួង​មហាផ្ទៃ ​ស្តី​ពី​វឌ្ឍន​ភាព​ការ​ងារ​ របស់​រដ្ឋ​បាល​ខេត្តកំពង់ឆ្នាំង​

  • កំពង់ឆ្នាំង ៖លោក សាន់ យូ អភិបាលរងខេត្ត តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណអភិបាល ខេត្តកំពង់ឆ្នាំង បានអញ្ជើញធ្វើបទសម្ភាសន៍ ជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្រសួងមហាផ្ទៃស្តពី វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១ ខែកញ្ញា នៅទីស្តីការក្រសួងមហាផ្ទៃ ។

    អញ្ជើញចូលរួមក្នុងកិច្ចសម្ភាសន៍នេះផងដែរ មានលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ និងអភិបាលក្រុង ស្រុក ទាំង៨ ។

    សូមបញ្ជាក់ថា ការរៀបចំធ្វើកិច្ចសម្ភាសន៍នេះគឺដើម្បីផ្តល់ព័ត៌មាន និងសួរដេញដោលពីអ្នកសារព័ត៌មានអំពីសមិទ្ធផលនានា ដែលរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន នាពេលកន្លងមកដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានស្របតាមច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន ។

    ទន្ទឹមនឹងនេះ គោលបំណង នៃកិច្ចសម្ភាសន៍នេះដែរ ក៏ជាការចង់ដឹងអំពីការអនុវត្គោលនយោបាយ របស់រាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការងារ វិមជ្ឈការ និងវិសហមជ្ឈការ និងគណនេយ្យភាពសង្គម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង