កូន​ឈើ​ប្រណិត​ជាង​មួយ​ពាន់​ដើម​ត្រូវ​បាន​មន្ទីរ​កសិកម្ម​រៀបចំ​ធ្វើ​ពិធី​ដាំ​ នៅ​ក្នុង​បរិវេណ​វត្ត​ទួល​ខ្សាច់​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀ​រ​

  • កំពង់ឆ្នាំង ៖ កូនឈើប្រណិតជាង១ពាន់ដើម ត្រូវបានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង ធ្វើពិដាំនៅក្នុងបរិវេណវត្តទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កូនឈើដែលត្រូវដាំនៅក្នុងបរិវេណវត្តទួលខ្សាច់នេះ មានចំនួន១ ១០០ដើម ក្នុងនោះកូនបេងចំនួន២៥០ ដើម,ក្រញូង៣០០ដើម,ធ្នុង២០០ដើម,គគីរ២០០ដើម,និងដើមផ្កាសាគូរាចំនួន២០០ដើម ។

    ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ដោយគូសបញ្ជាក់ថា ការដាំដើមឈើនាពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវ ការខិតខំប្រឹងប្រែង យ៉ាងសកម្មរបស់យើងទាំងអស់គ្នា ក្នុងការស្តារគម្របព្រៃឈើឡើងវិញ ឲ្យមានពណ៌បៃតង និងដើម្បីរក្សាបាននូវការបម្រែបម្រួលអាកាស​ធាតុ ដែលជាបញ្ហាប្រឈម និង ជាកង្វល់រួម ដ៏ធំមួយរបស់ពិភពលោក ដោយសារតែបណ្ដាប្រទេសជឿនលឿនជាច្រើន បានបញ្ចេញ ឧស្ម័នពុល ឧស្ម័នផ្ទះកញ្ចក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះកម្ពុជា និង បណ្ដាប្រទេស កំពុងអភិវឌ្ឍន៍ដទៃទៀត បាននិងកំពុងរងគ្រោះ យ៉ាងខ្លាំង និងបានធ្វើឲ្យកំដៅ នៅ​លើភពផែនដី កើនឡើង។ម្យ៉ាងទៀត ការដាំដើមឈើ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយថែរក្សាដំណើរការ ប្រព័ន្ធអេកូឡូស៊ី តាមរយៈការ​ជួយធ្វើនិយ័ត​កម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពល អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័ន កាបូនិក ពីបរិយាកាស ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង