ប៉ូលីសកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមួយវត្ថុតាងថ្នាំញៀនចំនួន១៣ កញ្ចប់

  • កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការ នគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២៣ និង ៤៥នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោអ៉ឹង សុវិបុល នាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ចុះបង្ក្រាបករណីរក្សាទុក.ជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

    លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថមិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ (ស្រីចំនួន១នាក់។ ១,ឈ្មោះ សំ សុភ័ណ្ឌ (ឆក) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកដី រស់នៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល (រក្សាទុក ជួញដូរ និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន)។ ២,ឈ្មោះកែវ សុជាតិ (នីតា) ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិស្លែងដីដុះ ឃុំព្រែកតាទេន ស្រុកពញ្ឮ ខេត្តកណ្ដាល ។ (សមគំនិតជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) ។

     

    លោកហ៊ុល វាសនា បានឲ្យដឹងទៀតថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាង ថ្នាំញៀនចំនួន១៣កញ្ចប់
    ( ធំចំនួន៣កញ្ចប់), ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង ,ទូរស័ព្ទ១គ្រឿង ,ម៉ូតូចំនួន ១គ្រឿង និង សម្ភារ: វិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ៕និវឌ្ឍន៍

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង